អភបាលបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពការកាប់រុករានដីព្រៃយកដីធ្វើជាកម្មសិទ្ធិនៅចំណុចព្រៃខៀវក្នុងស្រុកកោះញែក..!

មណ្ឌលគិរីះនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល បញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបានអញ្ជើញចុះពិនិត្យ
មើលស្ថានភាព ការកាប់រុករានដីព្រៃយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវ៉ាក់ឃុំរយ៉ស្រុកកោះញែក។

ឯកឧត្តមស្វាយ សំអ៊ាងបានឲ្យដឹងថាការចុះពិនិត្យនេះគោលបំណងដើម្បីទប់ស្កាត់លុបបំបាត់និងបង្ក្រាបការកាប់រានដុតឈូសឆាយនិងហ៊ុមព័ទ្ធដីព្រៃឈើធ្វើជាកម្មសិទ្ធិនៅតំបន់ព្រៃខៀវក្នុងភូមិសាស្រ្តស្រុកកោះញែកជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ។

ឯកឧត្តមបានណែនាំដល់មន្រ្តីជំនាញត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវនិងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទជាពិសេសត្រូវចំណាត់ការឲ្យបានម៉ឺងម៉ាត់ចំពោះមេខ្យល់និងមេខ្លោងដែលរៀបចំឲ្យមានចលនានៃកាកាប់រានដុតឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់រួមសហការគ្នា ដើម្បីទប់ស្កាត់និងធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

នាឱកាសនោះឯកឧត្តម អភិបាលខេត្តបានជួបសំណេះសំណាលសួរសុខ
ទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៥០០$ដល់កម្លាំងប្រជាការពារចំនួន៣៣នាក់នៅចំណុចព្រៃខៀវក្នុងភូមិរវ៉ាក់ឃុំរយ៉ ស្រុកកោះញែក។FB_IMG_1617454935559 FB_IMG_1617454967277 FB_IMG_1617454944017 FB_IMG_1617454959761 FB_IMG_1617454988186 FB_IMG_1617454919831 FB_IMG_1617454913628 FB_IMG_1617454954165

You might like