មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង់នៃដែនជម្រក សត្វព្រៃភ្នំព្រេចធ្វើបង្កាប់រណារយន្ត៣គ្រឿងមនុស្ស១២នាក់អប់រំណែនាំនិងធ្វើកិច្ចសន្យានិងរុះរើរោងប្រក់តង់ចំនួន១

ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការចូលពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិ ហើយបានដកហូតរណាយន្តសរុប៣គ្រឿង ក្នុងនោះនៅត្រង់ចំណុចអូរខ្ទង់ ចំនួន២គ្រឿង និង១គ្រឿងទៀតនៅចំណុចអូរឈូង និងបានអប់រំណែនាំដោយផ្ទាល់មាត់ទៅលើមនុស្ស៨នាក់ កុំឲ្យប្រព្រឹត្តបទល្មើសដាក់អន្ទាក់ដើម្បីចាប់សត្វទទា និងមនុស្ស៤នាក់ តម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្ត រួមទាំងរុះរើរោងប្រក់តង់ចំនួន១ រួចឲ្យវិលត្រឡប់ទីកាន់លំនៅឋានវិញ។

បន្ទាប់ពីប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស មន្រ្តីឧទ្យានុរក្សបានបង្កើនសកម្មភាពបិទផ្សាយសេចក្ដីជូនដំណឹងលេខ ០២ របស់ការិយាល័យដែនជម្របសត្វព្រៃភ្នំព្រេច-លំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្ដីពីការទប់ស្កាត់សកម្មភាពកាប់រុករានដីព្រៃខុសច្បាប់ នៅលើទីតាំងកាប់រានដីព្រៃមួយកន្លែងនៅចំណុចក្បែរស្រែនីង ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕FB_IMG_1617501644537 FB_IMG_1617501653046 FB_IMG_1617501655214 FB_IMG_1617501646864 FB_IMG_1617501649166 FB_IMG_1617501664428

You might like