នៅព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ បានអញ្ជេីញចុះពិនិត្យផ្ទាល់ស្ថានភាពអ្នកដំណើរចូលមកខេត្តកំពង់ចាមពីទិសដៅមកពីខេត្តត្បូងឃ្មុំ នៅចំណុចស្ពានគីហ្សូណា និងបានផ្តល់អំណោយដល់គោលដៅរួមមាន៖
-អង្ករ១០០គីឡូ
-ម៉ាស់១០០០ម៉ាស់
-ទឹកជេលលាងដៃ១០ដប
-មី៥កេស
-ទឹកបរិសុទ្ធ៥កេស
-ឧបករណ៍វ៉ាស់កម្តៅមួយគ្រឿង
-ថវិកា១លានរៀល
- សូមបញ្ជាក់ផងដែរថា គោលដៅដែលបិទខេត្តរវាងខេត្ត ក្នុងភូិ
មិសាស្ត្រខេត្តកំពង់ចាម មានចំនួន២៣គោលដៅ
រួមមាន៖
-ក្រុងកំពង់ចាម១គោលដៅ
-ជេីងព្រៃ១គោលដៅ
-កងមាស២គោលដៅ
-ស្រីសន្ធរ៥គោលដៅ
-កោះសូទិន២គោលដៅ
-ស្ទឹងត្រង់៥ គោលដៅ
-ចំការលេី៤គោលដៅ
-បាធាយ៣គោលដៅ។

