ឯកឧត្តម ម៉ុម សារឿនរួមថ្នាក់ដឹកនាំប្រធានមន្ទីរ អង្គភាពជុំវិញខេត្តបានចុះ ពិនិត្យស្ថានភាពនៃការខូចខាតពីគ្រោះអគ្គិភ័យក្នុងផ្សារស្ទឹងត្រែង.!!

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៧:០០នាទី ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពី
ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចុះពិនិត្យស្ថានភាពនៃការខូចខាតពីគ្រោះអគ្គិភ័យក្នុងផ្សារស្ទឹងត្រែង និងសួរសុខទុក្ខបងប្អូនអាជីវករផងដែរ។

គួររលឹកផងដែរថា កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ទៅលើគណៈបញ្ជាការឯកភាពខេត្ត ក្នុងការពន្លត់អគ្គីភ័យ ចាប់តាំងពីពេលដែលកំពុងឆាបឆេះនៅវេលាម៉ោង ១០:០៥ នាទីយប់ រហូតដល់រលត់ទាំងស្រុង ដែលនេះជាសកម្មភាពបង្ហាញពីការយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្ត។FB_IMG_1617856082742 FB_IMG_1617856116162 FB_IMG_1617856127495 FB_IMG_1617856156813 FB_IMG_1617856161083 FB_IMG_1617856167307 FB_IMG_1617856175940

You might like