ស្រុកអង្គរជ័យ÷នាថ្ងៃសៅរ៍៣រោចខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ សុក្រទី១០ ខែមេសា ឆ្នាំ២០២១
ឯកឧត្តម ជឹង ផល្លា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តកំពត រួមនឹងថ្នាក់នាំមួយចំនួនជុំវិញខេត្ត ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គរជ័យ បន្តចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានឃុំទាំង ១១ នៃស្រុកអង្គរជ័យ ក្នុងគោលបំណងដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងបន្តផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល គឺ ៣កុំ និង ៣ការពារ ឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងនោះ ឯកឧត្តមប្រធាន បានផ្តល់នូវម៉ាស់ចំនួន ៥០០០ ទឹកអាល់កុលចំនួន ៣៣០លីត្រនិងថវិកាចំនួន ១.២២០.០០០ រៀល ដល់អាជ្ញាធរឃុំដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋានផងដែរ៕

