លោកជំទាវកិត្តិសង្គហ បណ្ឌិតម៉ែន សំអន ថ្លែងអំណរគុណឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

នារសៀលថ្ងៃចន្ទ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល ម៉ាសចំនួន២ម៉ឺន អាល់កុល ២០កាន មីម៉ាម៉ា ៣០កេសធំ ត្រីខ១០កេសធំ និងថវិកា៤លានរៀល ដែលជាអំណោយរបស់ អំណោយ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩.!

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានថ្លែងថា នៅពេលនេះយើង ពិតជាត្រូវការម៉ាស់ និងសម្ភារៈទាំងអស់នេះ ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ជូនដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ផងដែរ ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

លោកជំទាវជូនពរឲ្យសប្បុរសជនទាំងអស់ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ជាពិសេស សូមទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវីជាបុត្រីទី៤នៃកបិលមហាព្រហ្ម តាមប្រោសព្រំបីបាច់ថែរក្សាកុំបីឃ្លៀងឃ្លាតឡើយ ៕FB_IMG_1618228496746 FB_IMG_1618228505649 FB_IMG_1618228511610 IMG_20210412_185638 FB_IMG_1618228520610

You might like