ឧត្តមសេនីយ៍ឯករ័ត្ន ស៊្រាងបានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ៣១នាក់ក្នុងសង្កាត់ព្រៃសដែលកំពុងធ្វើចត្តាឡីស័កព្រោះជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ដែលធ្វើការនៅរោងចក្រឌីនហាន!

នារសៀល ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯករ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោបានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង រួមដំណើរជាមួយលោក កេង ថា នាយករងរដ្ឋបាលខណ្ឌ ជាតំណាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់លោកចៅសង្កាត់ព្រៃស និងសហការី នាំយកអំណោយជាស្បៀង មាន ៖ – អង្ករចំនួន២០ការ៉ុង – មីចំនួន១២កេស – ទឹកសុទ្ធចំនួន១៥កេស – ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ – ត្រីខចំនួន ១៥យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ០៦គ្រួសារ ស្មើនឹង៣១នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការនៅរោងចក្រ ឌីន ហាន។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកស្រី គឹម ញឹប ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀតដើម្បីឲ្យប្រាកដថាមានសុវត្ថិភាពជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ផងដែរ៕FB_IMG_1618229529654 FB_IMG_1618229534151 FB_IMG_1618229538601 FB_IMG_1618229543630 FB_IMG_1618229550160

You might like