នាថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាបានចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានលម្អិត ឬការណែនាំលម្អិតនានា សំដៅធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងដែនសមត្ថកិច្ចដែលត្រូវបានបិទខ្ទប់ ក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ព្រមទាំងដាក់ចេញនូវគោលនយោបាយ និងវិធានការដើម្បីគាំពារ និងជួយសង្គ្រោះដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលបិទខ្ទប់ ដែលដឹកដោយឯកឧត្តម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់។

