លោកសុខ ពេញវុធបានអញ្ជើញដឹកនាំកម្លាំងដាក់គោលដៅអនុវត្តតាមសេចក្តីសម្រេចបិទខ្ទប់របស់រាជធានីភ្នំពេញ.!

នៅថ្ងៃ​ព្រហស្បតិ៍ ០៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដាក់គោលដៅបិទខ្ទប់ Lockdown ត្រង់ចំណុច រង្វង់មូលគល់ស្ពានជ្រោយចង្វារខាងលិច ដោយ អនុវត្តតាម សេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ។

សម្រាប់រយៈ១៤ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានទុកសិទ្ធិឲ្យប្រជាពលរដ្ឋអាចដើរទៅផ្សារទិញទំនិញ និងធ្វើដំណើរចេញក្រៅបាន ពេលមានការចាំបាច់ផ្សេងៗ។ បើទោះបីរាជធានីភ្នំពេញត្រូវបាន Lockdown រយៈពេល ១៤ថ្ងៃ ហាងទំនិញ លក់ម្ហូបអាហារ ភេសជ្ជៈ និងរបស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួននៅតែបន្តបម្រើជូនប្រជាពលរដ្ជានិច្ចផងដែរ៕FB_IMG_1618502110636 FB_IMG_1618502131478 FB_IMG_1618502123763 FB_IMG_1618502113933

You might like