ឯកឧត្តមជា សុផារ៉ាដើម្បីចូលរួមទ្រទ្រង់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ.!

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ បានទទួលអំណោយដ៏ថ្លៃថ្លា ជាថវិកា ចំនួន ៥០,០០០,០០០ រៀល ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចូលរួមទ្រទ្រង់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។ ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១នេះ ខ្ញុំបាទ ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ជួសមុខអោយ មន្ត្រីរាជការ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមគោរពជូនពរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ប្រាជ្ញាឆ្លៀសវៃ និងជន្មាយុយ៉ឺនយូរ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿងជានិរន្តន៍។ សូមទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ព្រះនាមមណ្ឌាទេវី តាមបីបាច់ថែរក្សាការពារ ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ រួមទាំងក្រុមគ្រួសារ សូមចៀសផុតពីជម្ងឺកូវីដ១៩ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕FB_IMG_1618503351025 FB_IMG_1618503346770

You might like