ថ្ងៃអាទិត្យ៧ កើតខែពិសាខ ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញមកពិនិត្យមើលទីតាំង មណ្ឌលចត្តាឡឺស័ក ស្រុកគងពិសី និងបាននាំយកសម្ភារៈមានទឹកសុទ្ធចំនួន ២០ កេស មី ២០កេស ម៉ាស់ ៣០ដុំ និងថវិកាចំនួន៤០ម៉ឺនរៀលជូនដល់ក្រុមគ្រូពេទ្យនិងកងកម្លាំងដែលប្រចាំការនៅមណ្ឌលចត្តាឡឺស័ក។
ឆ្លៀតក្នុងឱកាសនេះដែល÷
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងតាមអនុសាសន៍ ៣ការពារនិង៣ កុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

