ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ផ្តល់សម្ភារៈជាគ្រឿងឧបភោគ​បរិភោគជូនដល់ស្រុក០៣របស់ខេត្តតាកែវ

នៅថ្ងៃទី ២៤​ ខែមេសា ឆ្នាំ២០២១ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រម​ទាំងសហការី បាននាំយកសម្ភារៈជាគ្រឿងឧបភោគ​បរិភោគ ជូលដល់រដ្ឋបាលស្រុកចំនួន៣ របស់ខេត្តតាកែវ​មាន ស្រុកអង្គរបូរី សុ្រកព្រៃកប្បាស និងស្រុកសំរោង ដើម្បីទុកចាត់ចែង ចែកជូនដល់បងប្អូនប្រជា​ពលរដ្ឋកំពុងខ្វះខាត ក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ១៩។​

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឲ្យដឹងថា ចំពោះការផ្តល់ជូនសម្ភារៈជូនដល់រដ្ឋបាលតាមស្រុកថ្ងៃ​នេះផងដែរ គឺដើម្បីរួមចំណែកមួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋភិបាល អាជ្ញាធរខេត្ត និងស្រុក ក្នុងការជួយដល់បងប្អូនកំពុងខ្វះខាត ។

សម្ភារៈដែលផ្តល់ជូនរដ្ឋបាលស្រុកទាំង៣ ក្នុងមួយស្រុកៗរួមមាន៖ មី ១០ កេស អង្ករ ១០បាវ ទឹកស៉ីអ៉ីវ ០២ យួរ ទឹកត្រី០២ យួរ ត្រីខ ០២ យួរ និងសាប៊ូ ២០០ ដុំ ។​

ក្នុងឱកាសផងដែរនោះ អាជ្ញាធរស្រុកទាំង៣ ក៏សូមថ្លែង អំណរគុណផងដែរ ដល់លោកប្រធានមន្ទីរ និងសហការី សូមមានសុខភាពល្អ សំណាងល្អ និងទទួលបាននូវជ័យជម្នះគ្រប់ភារកិច្ចផងដែរ ៕FB_IMG_1619175537117 FB_IMG_1619175506637 FB_IMG_1619175512883 FB_IMG_1619175521979

You might like