នារសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុអមដំណើរដោយឯកឧត្តមគួចចំរើនអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូនដល់កងទ័ពជើងទឹក ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណស្ថានីយរថភ្លើងដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុក្នុងការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនៅខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងជើងទឹក ព្រមទាំងបានថ្លែងអំណរគុណចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលនាវិកកងទ័ពជើង
ទឹកមូលដ្ឋានសមុទ្រដែលបានចូលរូមសហការជាមួយរដ្ឋបាលខេត្ត ត្រៀម និងបន្តចុះតាមគោលដៅតំបន់បិទខ្ទប់មួយចំនួនក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ទន្ទឹមនោះត្រូវរក្សាគម្លាតសុវត្ថិភាព និងចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការ ៣.ការពារ និង ៣. កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
សូមបញ្ជាក់ថា អំណោយដែលឧបត្ថម្ភរួមមាន៖
-ទឹកសុទ្ធចំនួន ៥០កេស
-ទឹកភេសជ្ជៈហ្រ្គីនធីចំនួន ២០កេស
-ភេសជ្ជ:គោជល់ចំនួន ២០កេស
-មីចំនួន ១០កេសធំ
-ម៉ាសចំនួន ១កេសធំ
-អាកុលដបតូចចំនួន ២២០ដប
-ដបអាកុលចំនួន ២០ដប
-អាកុល៣០លីត្រ ២កាន
-និងថវិកាចំនួន១០.០០០.០០០រៀល៕

