រដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ចប់ការធ្វើដំណើរនិងបញ្ចប់បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល..!

នារសៀលថ្ងៃច័ន្ទទី២៦ខែមេសា ឆ្នាំ២០២១
ឯកឧត្តមអ៊ូច ភាអភិបាលខេត្តតាកែវបានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈអភិបាលរងខេត្ត កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទរួមមានអភិបាលក្រុងស្រុកនឹងមន្រ្តីជំនាញពាក់ព័ន្ធនឹងសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសនិងសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានីខេត្តនៅសាប្រជុំរដ្ឋបាលខេត្តតាកែវ ។

ឯកឧត្តមអ៊ូចភាអភិបាលខេត្តតាកែវក៏បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹកទៅដល់លោកអភិបាលក្រុងស្រុកទាំង១០ និងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះអ្នកមកពីតំបន់មានហានិភ័យខ្ពស់ឬអ្នកដំណើរដែលចេញចូលនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា៕FB_IMG_1619460686255 FB_IMG_1619460797243 FB_IMG_1619460794098 FB_IMG_1619460802076

You might like