(ខេត្តបន្ទាយមានជ័យ)នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងសហការីបានអញ្ជើញអោមដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្តចុះត្រួតពិនិត្យកងកម្លាំងចម្រុះដែលកំពុងឈរជើងប្រចាំការ នៅគោលដៅបិទខ្ទប់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ។ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យសមត្ថកិច្ច ចម្រុះត្រូវបន្តពង្រឹងវិធានការឱ្យបានតឹងរ៉ឹងវិធានការបិទខ្ទប់នេះដើម្បីទប់ស្កាត់ការ ចម្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣កុំ៣ការពារដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឈលើប្រធានបទកំណត់
ទីតាំងជាក់លាក់ក្នុងតំបន់ពណ៌ក្រហម លឿង និងពណ៌លឿងទុំ ដើម្បីបិទខ្ទប់ក្នុងភូមិសាស្ត្រទាំងនោះ ហើយពង្រឹងនូវវិធានការរដ្ឋបាលឲ្យមានប្រសិទ្ធភាព៕
