សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេច ក្រឡាហោមស ខេងបានផ្តល់ឧបត្ថម្ភរដ្ឋបាលខេត្តព្រៃវែង.!!

ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថម្ភអង្ករចំនួន១០០តោន ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។FB_IMG_1619775110672 FB_IMG_1619775138414 FB_IMG_1619775129129 FB_IMG_1619775122127

You might like