ព្រឹកថ្ងៃអង្គារ៍ ៨ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយឯកឧត្តមជា ពិសីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រកំពង់ស្ពឺ ផ្ដល់ជូនតាមរយៈ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
អំណោយសម្រាប់ ផ្តល់ជូនកម្មករ កម្មការនី និងប្រជាជនខ្វះខាត ក្នុងកំឡុងពេលបិទខ្ទប់ ចំនួន ២,០០០ គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ១៥ គីឡូក្រាម ,ត្រីខ ១០ កំប៉ុង, ទឹកត្រី ១ ដប ,ទឹកស៊ីអ៊ីវ ១ ដប ទឹកក្រូចកូកាកូឡា ១ កេស ,ម៉ាស ១ប្រអប់ និងសាប៊ូ១ដុំ៕
ដើម្បីជួយសម្រាលក្នុងបន្ទុករបស់បងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការនីដែលស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលផងដែរ៕

