ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័JASA ប្រទេសជប៉ុន កំពុងជួសជុលនិងពង្រឹងរចនាសម្ពន្ធខឿននៅរួតអភិវឌ្ឍន៍ទី៣នៃប្រាសាទបាយ័ន្តឡើងវិញ បន្ទាប់ពីពិនិត្យឃើញថារួតទី៣នៃប្រាសាទមានការទ្រុឌទ្រោមជាច្រើនកន្លែង។
ដំណើរការជួសជួលបានចាប់ផ្ដើមតាំងពីដើមខែមីនា ឆ្នាំ២០២១មកដល់ពេលនេះ ដោយការងារសម្រេចបាន៦៥ភាគរយ ហើយ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខ។
តាមការបញ្ជាក់របស់លោកឃាម មុនីមន្ត្រីបច្ចេកទេសនៃកាជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្ត ឱ្យដឹងថា ការជួសជុលខឿនរួតទី៣នេះ ក្រុមការងារបានយកតាមលំនាំបច្ចេកទេសបុរាណទាំងស្រុង។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីរើថ្មភក់ និងថ្មបាយក្រៀមនៅកន្លែងដែលក្រៀកហែកចេញពីគ្នារួចហើយ អ្នកជំនាញបានយកទៅរៀបឡើងវិញតាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យលើគុណភាពដីរបស់គ្រឹះបុរាណ ព្រមទាំងបានរក្សាដីដែលមានគុណភាពយកមកប្រើឡើងវិញផង។
លោកមុនីពន្យល់ថាក្រុមការងារបានកំពង់បុកបង្ហាប់ដីឥដ្ឋកម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូកកណ្តៀរ កំបោរ នៅតាមស្រទាប់នីមួយៗនៃរចនាសម្ពន្ធរបស់ប្រាសាទ ប្រយោជន៍ដើម្បីឱ្យរួតប្រាសាទ មានគុណភាពអាចទ្រទម្ងន់បានយូរអង្វែង និងបញ្ចៀសការជ្រាបទឹកដែលធ្វើឱ្យខូចខាតដល់គ្រឹះប្រាសាទបន្ថែមទៀត។
រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាជាច្រើនយ៉ាងដូចជាកត្តាអាកាសធាតុដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធដែលនាំល្បាយខ្សាច់ចេញ បង្កឱ្យមានបញ្ហានៅតាមជ្រុងនិងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ ហើយគំរាមកំហែងដល់សំណង់ប្រាសាទទាំង
មូល ៕

