លោកឧកញ៉ាតុង ចំរើនឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុមេទឹកថ្នាំសម្លាប់មេរោគ..!!

ព្រឹកថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា តុង ចំរើន ឧបត្ថម្ភមេទឹកថ្នាំសម្លាប់មេរោគចំនួន ៣.០០០លីត្រ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា តុង ចំរើន បានឧបត្ថម្ភមេទឹកថ្នាំសម្លាប់មេរោគជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។IMG_20210510_123515

You might like