ឯកឧត្តមអ៊ុំ រាត្រីអញ្ជើញ ចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាក ចំនួន២៦៥គ្រួសារលើ១៣ឃុំនៅស្រុកមង្គលបូរី ..!!

ចេញផ្សាយ .ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១
ដោយ : អង្គភាពសុីអេញូស៍
ចាងហ្វាងការផ្សាយ :
ទំនាក់ទំនងទូរស័ព្ទលេខ : 061613007
ខេត្តបន្ទាយមានជ័យ . រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធី ចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១៥៥៨ គ្រួសារ ទូទាំងខេត្តលើ ៨ក្រុង/ស្រុក ដោយឡែកនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយឧបត្ថម្ភបន្ថែមពី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារ រាជ រដ្ឋាភិបាលចុះជួយខេត្ត និង លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន ២៦៥គ្រួសារ មកពី១៣ ឃុំ ក្នុងស្រុកមង្គលបូរី ដោយរៀបចំចែកជា៣ទីតាំង ដោយគោរព តាមវិធានសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងបាញ់អាល់កុល ។

អំណោយរួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាល សម្តេច តែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត គឺរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ បង្ករការគ្រប់គ្រងប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៍កាចសាហាវនេះ សូមបងប្អូន​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់ខ្លាំង​ ។

ជាមួយគ្នានោះ ឯកឧត្តម សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអ នាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕FB_IMG_1621399382435 FB_IMG_1621399395375 FB_IMG_1621399400311

You might like