លោកឧត្តមសេនីយ៍ទោ សុខ សំណាងបានរៀបចំកិច្ចប្រជុំ ស្តីពីៈការបែងចែកភារកិច្ច..!!

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ”គណៈស្នងការ និងអធិការនគរបាលស្រុក ក្រុងស្តីពីៈ ការបែងចែកភារកិច្ចជូនលោកស្នងការរង និងនាយការិយាល័យ ជំនាញចុះជួយពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលស្រុក ក្រុងចំណុះស្នងការដ្ឋាននគរបាលខេត្តតាកែវ”
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ដោយមានអញ្ជើញចូលរួមពី: លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ស្នងការរង លោកអធិការនគរបាលស្រុក ក្រុង និងមន្រ្តីពាក់ព័ន្ធ។ មានតិណែនាំក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្រុង ដែលទទួលភារកិច្ចបន្ថែមត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការចុះជួយតាមមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ពង្រឹងលើការងារជំនាញតាមផែន វិន័យកងកម្លាំងនគរបាលជាតិ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩)ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ការពារ(៣កុំ ៣ការពារ) ពាក់ម៉ាស់ លាងដៃ ឫបាញ់អាល់កុល រក្សាគម្គាតសុវត្ថិភាពសង្គម និងរក្សាសុវត្ថិភាពបុគ្គលគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើមផងដែរ៕FB_IMG_1622004352267 FB_IMG_1622004374464 FB_IMG_1622004380463 FB_IMG_1622004390462 FB_IMG_1622004356092 FB_IMG_1622004364525 FB_IMG_1622004368464

You might like