ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពតបានទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុនធានារ៉ាប់រងមេនញូឡាយហ៍ខេត្តកំពតរួមមានអង្គការចំនួន៥ បាវស្មើនឹង២៥០ គីឡូក្រាមមី ២០កេះត្រីខ៣កេះទឹកសុទ្ធ២៥កេះ ម៉ាស២៥០០ម៉ាសនិងទឹកអាកុល៦០លីត្រ។
អំណោយទាំងអស់នេះតាមតំណាងក្រុមហ៊ុនបានបញ្ជាក់ថាគឺក្នុងគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្តកំពត ដើម្បីរួមចំណែកក្នុងស្ថានភាពបច្ចុប្បន្នក្នុងការប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះក្រុមហ៊ុនធានារ៉ាប់រង មេនញូឡាយហ៍ខេត្តកំពត ដែលបាននាំអំណោយសប្បុរសធម៌ រួមចំណែកជាមួយរដ្ឋបាលខេត្តកំពត នាពេលនេះ និងបានចាត់ទុកអំណោយពេលនេះពិតជាមានសារៈសំខាន់ដែលជាតម្រូវការរបស់រដ្ឋបាលខេត្តដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ នឹងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ដែលបច្ចុប្បន្នសកលលោក និងកម្ពុជាយើងនៅមិនទាន់ធូរស្បើយពីជំងឺកាចសាហាវនេះនៅឡើយ។
ឯកឧត្ដមអភិបាលខេត្តក៏បានជូនពរដល់ថ្នាក់ដឹកនាំបុគ្គលិកក្រុមហ៊ុនមេនយូឡាយហ៍ ជួបតែសេចក្ដីសុខគ្រប់ប្រការ រកស៊ីកាន់តែរីកចម្រើនមានអតិថិជនគាំទ្រកើនឡើងបន្ថែមទៀត ។
ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនិងខិតខំនាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានប្រើប្រាស់ទាន់ពេលវេលា និងតម្រូវការក្នុងស្ថានភាពនៃការប្រយុទ្ធ បង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះផងដែរ។

