ភ្នំពេញ: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យ និងធ្វើកិច្ចសន្យារផ្អាកដំណើរការរយៈពេល ២ថ្ងៃ រោងចក្រ ចំនួន ៤រោងចក្រ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ។
រោងចក្រទាំងបួនខាងលើរួមមាន ៖
១.រោងចក្រ WND (ដាប់ប៊ិលយូ អ៊ែនដ៍ ឌី កម្ពុជា ខូអិលធីឌី(W&D CAMBODIA CO,LTD) មានទីតាំង ផ្លូវចំការដូង ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករ សរុប ៨៦៤ នាក់ ស្រី ៧៦៥ នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ១២ នាក់ ៨ករណីថ្មី (៤ ករណីចាស់/៨ ករណីថ្មី) ។
២.រោងចក្រ SLJ / ដេ ស៊ី ណៃ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៦៣០ នាក់ ក្នុងនោះដែររកឃើញ អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ២២៣ នាក់ ១០៩ ករណីថ្មី (១១៤ ករណីចាស់/១០៩ ករណីថ្មី) ។
៣.រោងចក្រ គូ តាយហ័រ សេងស៊ីងហ្វេងជីង ស្ថិតលើផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៧១០ នាក់ ស្រី ៤៧៣ នាក់ ក្នុងនោះដែររកឃើញ អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ៣៩ នាក់ ៦ករណីថ្មី (៣៣ ករណីចាស់/ ៦ ករណីថ្មី) ។
៤.ក្រុមមហ៊ុន ជុង ហាវ ហ្គាមេន CHOUNG HAO GARMENT CO., LTD. មានអាសយដ្ឋានស្ថិតនៅ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ចំនួន ៥៧០ នាក់ ក្នុងនោះដែររកឃើញវិជ្ជមាន មេរោគកូវីដ-១៩ ១៨នាក់ ១៦ករណីថ្មី (១៨ករណី/១៦ ករណីថ្មី) ។
ក្រោយផ្អាករយៈពេល ២ថ្ងៃ រោងចក្រ ត្រូវរងចាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះមកពិនិត្យ វាយតម្លៃ និងហានីភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតអោយដំណើរការការធម្មតាវិញ។
ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកដំណើរការ រោងចក្រទាំង៤ រយៈពេល ២ថ្ងៃ គឺគិតត្រឹម ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន៕

