ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ ២៨ ខែ ឧសភា ឆ្នាំ ២០២១ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំការងារបន្ទាន់ និង ចាំបាច់មួយចំនួនពាក់ពន្ធ័វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃ គណៈអភិបាលរាជធានីភ្នំពេញ ។
ថ្នាក់នាំចូលរួមមាន៖
– លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ។
– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។
– លោក មា សុភាព អភិបាលរង ខណ្ឌមានជ័យ ។
– លោកស្រី ជា នីតា អភិបាលរង ខណ្ឌមានជ័យ ។
– លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ។
– លោកអធិការ នគរបាលខណ្ឌមានជ័យ
– លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ។
– លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ ។
– លោក លោកស្រី ប្រធានការិយាល័យ ទាំង១១ ។
– លោក លោកស្រី ចៅសង្កាត់ទាំង៧។
– លោក មេប៉ុស្តិ៍ទាំង៧ ។
– លោក ប្រធានសណ្តាប់ធ្នាប់ខណ្ឌ ។
-លោក ប្រធានផ្សារទាំង៣ ។

