ថ្ងៃសៅរ៍៣រោច ខែជេស្ឋឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីយើងនៅតែបន្តបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដដែល ធ្វើយ៉ាងណាចាក់ជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន កាន់តែឆាប់ ត្បិតអីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់មធ្យោបាយ ខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីឈានទៅកម្ចាត់ បំបាត់ជំងឺកូវីដ១៩ ឲ្យអស់ពីប្រទេសយើងឆាប់ៗ ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់បានសុខសប្បាយជួបជុំគ្រូសារថ្ងៃចុងសប្តាហ៏។
ទោះធ្វើអ្វីក៏ដោយ នៅទីណាក៏ដោយ ពេលណាក៏ដោយ សូមកុំភ្លេចអនុវត្តវិធានការណ៏សុខាភិបាល ពិសេសវិធានការណ៏៣ការពារ ៣កុំដើម្បីសេចក្តីសុខទាំងអស់គ្នា៕

