ឯកឧត្តមអ៊ូច ភាបានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋចំនួន៣៨៣គ្រួសារនៅភូមិបិទខ្ទប់ចំនួន៤ក្នុងឃុំត្រពាំងសាបស្រុកបាទី

តាកែវ៖អាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ៣៨៣ គ្រួសារ មកពីភូមិចំនួន ៤ ឃុំត្រពាំងសាប ស្រុកបាទី ដែលពិធីនេះក៏មានការអញ្ជើញចូលរួម ដោយ លោក ភួន ឈីម អភិបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះគ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុង សហគមន៍របស់ខ្លួន។

ឯកឧត្តម អ៊ូច ភា បន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើន ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហានេះ ជៀសវាង អនុវត្តន៍ផ្ទុយពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាននិងក្រសួងសុខាភិបាល ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តន៍ ពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាច ទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។

សូមបញ្ជាក់ដែរថា អំណោយដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានយកមកផ្ដល់ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨៣គ្រួសារ ដែលស្ថិតនៅភូមិបិទខ្ទប់ ចំនួន ៤ ក្នុងឃុំត្រពាំងសាប ស្រុកបាទី ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស និងសាប៊ូ ២ដុំ ផងដែរ៕FB_IMG_1622360491358 FB_IMG_1622360558408 FB_IMG_1622360544837 FB_IMG_1622360533777 FB_IMG_1622360523217 FB_IMG_1622360518718 FB_IMG_1622360502014

You might like