តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរង
ខេត្ត លោកនាយករដ្ឋបាល បានអញ្ជើញទទួល គ្រឿ ងឧបភោគបរិភោគ ពី លោក ឡោ ជំនិត និង លោកស្រី ប្រាក់ ចាន់រដ្ឋា ដែលបានចូលរួមឧបត្ថម្ភ មីខ្លាឃ្មុំ ចំនួន ២០០កេស ត្រី ខ ១០០យួរ ទឹកត្រី ១០០យួរ និងថវិកា ចំនួន ១០០០$ (មួយពាន់ដុល្លារសហរដ្ឋអាមេរិក) ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តតាកែវ ។
ជំនួសមុខឱ្យរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនផ្ទាល់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត សូមថ្លែងអំណរ គុណដល់យ៉ាងជ្រាលជ្រៅ លោក ឡោ ជំនិត និងលោកស្រី ប្រាក់ ចាន់រដ្ឋា ដែលបាន បរិច្ចាកថវិការផ្ទាល់ខ្លួន ទិញឧបត្ថម្ភនូវគ្រឿងឧបភោគមួយចំនួន យកមកប្រគល់ជូនរដ្ឋបាល ខេត្ត សម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន ឡើងនៅមូលដ្ឋានខេត្ត ជាពិសេសទុកសម្រាប់ចែកជូន ដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ អំឡុងពេលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ នៅភូមិសាស្រ្តមួយចំនួន៕
![]()
![]()

