ព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលអមដំណើរឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនរដ្ឋបាលស្រុកលើកដែកសម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅតំបន់បិទខ្ទប់ចំនួន៣៣៣គ្រួសារ នៅភូមិរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុកនាពេលនេះរួមមាន៖
១-អង្ករ ៦,៦៦០គ.ក (ក្នុង ១គ្រួសារ ២០គ.ក)
២-មី ៣៣៣កេស
៣-ត្រីខកំប៉ុង ៣៣៣យួរ
៤-អំបិល ១៦៦គ.ក
៥-ទឹកស៊ីអុីវ ៣៣៣យួរ
៦-ទឹកសុទ្ធ៣៣៣កេស
៧-ជែលលាងដៃ ៣៣៣ដប
៨-ម៉ាស ៣,៣៣០បន្ទះ៕

