ឯកឧត្តមជា សុមេធីអភិបាលខេត្តនាំយកសម្ភារៈប្រើប្រាស់ ផ្តល់មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចខេត្តព្រៃវែង..!!

ថ្ងៃព្រហស្បតិ៍ទី១០ខែមិថុនាឆ្នាំ២០២១
ឯកឧត្តមជាសុមេធីអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងរួមដំណើរឯកឧត្តម ហុឺ ប៉ាវីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នឹងបាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីជាការលើកទឹកចិត្ដដល់នាយទាហានឈុត សនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចខេត្តព្រៃវែង។

សូមបញ្ជាក់ថារាល់សម្ភារៈទាំងអស់នេះបានយកមកចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខសំរាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩និងលោកគ្រូ អ្នកគ្រូពេទ្យស្រុកព្រះស្តេចទាំងអស់ នាពេលនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋមជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗថ្វីត្បិតថាអាចមានតិចក្តីឬមានច្រើនក្តី ក៏ប៉ុន្តែត្រូវចូលរួមការគាំទ្រនិងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។

ឆ្លៀតក្នុងឱកាសនេះ ÷
ឯកឧត្តមជាសុមេធីអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងក៏បានចុះសួរសុខទុក្ខដល់អ្នកឆ្លងជំងឺកូវីដ-១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងបានផ្តាំផ្ញើរដល់ក្រុមគ្រួសារពួកគាត់ អោយខិតខំរួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ ដោយរួមដៃគ្នាទាំងរដ្ឋបាលគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋ ជាពិសេស ការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋយើង ដោយការទទួលខុសត្រូវខ្ពស់ចំពោះសុខសុវត្ថិភាពគ្រួសារ និងសហគមន៍ ក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ នេះ តាមរយះការអនុវត្តន៍អោយបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ដូចជាការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ អោយបានញឹកញាប់ ពាក់ម៉ាស វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាពនៅកន្លែងដែលមានមនុស្សច្រើន «៣ការពារ និង ៣កុំ»។

សារជាថ្មីម្តងទៀតឯកឧត្តមក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា។FB_IMG_1623318315763 FB_IMG_1623318327101 FB_IMG_1623318360867 FB_IMG_1623318380865 FB_IMG_1623318339798 FB_IMG_1623318356629 FB_IMG_1623318376808 FB_IMG_1623318345887

You might like