ឯកឧត្តមថង សាវុនអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្តមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទអភិបាលស្រុកនិងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

ឯកឧត្តមមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនអ្នកសម្រាកព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់លេបថ្នាំ ហាត់ប្រាណ បរិភោគអោយបានគ្រប់គ្រាន់ និងស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យអោយបានត្រឹមត្រូវ ដើម្បីឆាប់បានជាសះស្បើយពីជំងឺនេះ នឹងបានត្រឡប់ទៅផ្ទះវិញ ។

ឯកឧត្តមបានបន្ថែមទៀតថា នៅពេលជាសះស្បើយត្រឡប់ទៅវិញត្រូវបន្ដចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត ដើម្បីការពារករណីរើឡើងវិញ ព្រមទាំងត្រូវបន្ដអនុវត្តវិធានការ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន ។ ឯកឧត្តមក៏បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យ យ៉ាងជ្រាលជ្រៅដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ របស់យើងអោយឆាប់បានជាសះស្បើយ ។

ឯកឧត្តមបានប្រគល់អំណោយរបស់អង្គការយូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ចខេត្តប្រគល់ជូនគ្រួសារកុមារចំនួន៩នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយក្នុង១គ្រួសារទទួលបានរួមមាន អង្ករ៥០គីឡូ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ ប្រេងឆា ២លីត្រ សាប៊ូ១កញ្ចប់ សាប៊ូដុសខ្លួន២ដុំ នំធុង ១ធុង និងឃីតកុមារ១កញ្ចប់ ។

ឯកឧត្តមក៏បានប្រគល់អំណោយរបស់រដ្ឋបាលខេត្តជូនមណ្ឌលព្យាបាល និងចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម រួមមាន អង្ករ២០គីឡូក្រាមចំនួន៣០បេ មី១០០កេស ទឹកស៊ីអ៊ីវ២០យួរ ទឹកត្រី២០យួរ ម៉ាស់១កេសធំ អាល់កុល២កាន ។

ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានប្រគល់អំណោយរបស់អង្គការយូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ចខេត្តប្រគល់ជូនគ្រួសារជួបការលំបាកចំនួន៧គ្រួសារ នៅសាលាឃុំត្រពាំងក្រហម ដោយក្នុង១គ្រួសារទទួលបានរួមមាន អង្ករ៥០គីឡូ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង ១កញ្ចប់ ស្ករស១គីឡូ ប្រេងឆា ២លីត្រ សាប៊ូ១កញ្ចប់ សាប៊ូដុសខ្លួន២ដុំ នំធុង ១ធុង ។FB_IMG_1624281377992 FB_IMG_1624281372197 FB_IMG_1624281382626 FB_IMG_1624281366258

You might like