នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុ បានដំណេីរការយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ បន្ថែម ៣ទីតាំងទៀត សរុបចំនួន ៥ទីតាំង ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច មានដូចខាងក្រោម៖
– ទីតាំងទី១ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ (ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ១)
– ទីតាំងទី២ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ (ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ២-៣-៤ នៃសង្កាត់លេខ៤)។
– ទីតាំងទី៣ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ៣ “ទំនប់រលក” នៃសង្កាត់លេខ១)។
– ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យ សម្តេចឪ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ២ និងប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ៣)។
– ទីតាំងទី៥ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន មិត្តភាព (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-៥-៦ នៃសង្កាត់លេខ៤)។
លោកអភិបាលក្រុងជូនជាដំណឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋដែលបានទទួលប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទម្រង់ពាក្យស្នេីសុំចាក់វ៉ាក់សាំងបង្ការជំងកូវីដ-១៩ សូមបងប្អូនអញ្ជេីញទៅទីតាំងចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលបានកំណត់ខាងលេី ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីបង្ហាញដល់ក្រុមការងារនៅទីតាំងចាក់វ៉ាក់សាំង ៕

