លោកសែម រ៉ាឌី អនុប្រធានការិយាល័យវិវាទកម្មនៃរដ្ឋបាលជលផលដឹកនាំចុះយុទ្ធនាការបង្ក្រាបនេសាទខុសច្បាប់..!

ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ដពោធិ៍សាត់រួមសហការចម្រុះធ្វើយុទ្ធនាការជាមួយលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួងយោធាខេត្តបានចូលរួមជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក សែម រ៉ាឌី អនុប្រធានការិយាល័យវិវាទកម្ម នៃរដ្ឋបាលជលផល រួមមានលោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងមន្ដ្រីជំនាញជាច្រើនរូបទៀតដោយមានកម្លាំងសរុប
១៩នាក់មធ្យោបាយធ្វើដំណើរចុះបង្ក្រាបរួមមានកាណូតចំនួន០៤គ្រឿងដើម្បីធ្វើការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅព្រំប្រទល់ខេត្ដពោធិ៍សាត់ កំពង់ឆ្នាំង។
.(តំបន់ .ក .ដប) ជាលទ្ធផលបាន ០២ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន:
_ របាំងសាច់អួនចំនួន ០៩ ខ្សែ ប្រវែង ២៤០០ ម៉ែត្រ
_ ក្បាលបរចំនួន ១៨ គ្រឿង
_របាំងស្បៃមុងចំនួន ៦០ ខ្សែ ប្រវែង ៤៥០០ម៉ែត្រ
_ លូកងស្បៃមុង ចំនួន ៦០មាត់
_ បង្គោលចំរឹងចំនួន ៥២០ ដើម
_ ចាក់លែងកូនត្រីចម្រុះ៦០គីឡូក្រាម ។FB_IMG_1624451180209 FB_IMG_1624451186846 FB_IMG_1624451189426

You might like