(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការរង លោកប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ លោកនាយការិយាល័យចំណុះមន្ទីរទាំង២ លោកមេបញ្ជាការ លោកមេបញ្ជាការរង មូលដ្ឋានក្រុង-ស្រុកទាំង៩ ព្រមទាំងលោកប្រធានស្នាក់ការសន្តិសុខចំនួន៦២រូប ទទួលស្វាគមន៍ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និង ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ជើញចុះមកសំណេះសំណាលពិភាក្សាការងារអំពីដំណើរការអនុវត្តន៍ច្បាប់ និងនីតិវិធី ព្រមទាំងបញ្ហាប្រឈមផ្សេងៗរបស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត។

