ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ដឹកនាំមន្ទីរអង្គភាព ស្រុក/ឃុំពាក់ព័ន្ធ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASEDIII) តាមZoom ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងបង្ហាញពីគម្រោងនិងបង្កើតវេទិកាពិភាក្សាចែករំលែកការយល់ដឹងដល់អ្នកពាក់ព័ន្ធលើគម្រោង LASED III របៀបវារៈរបស់គម្រោង និងយន្តការសំខាន់ៗសម្រាប់អនុវត្តគម្រោង។ គម្រោង LASED III បង្កើតឡើង ដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាពនៃការកាន់កាប់ដី សេវាកម្មសង្គម.កសិកម្ម.
ហេដ្ឋារចនាសម្ព័ន្ធដែលបានជ្រើសរើសទៅដល់កសិករនិងសហគមន៍ក្នុងគម្រោងទទួលបានការគាំទ្រថវិកាពីធនាគារពិភព លោក និងបដិភាគរបស់រដ្ឋាភិបាល។

