ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ការិយាល័យនិពន្ធ:
ព័ត៌មានជាតិអភិវឌ្ឍន៍
០៣១៥១៥៥៥២៥
(ខេត្តមណ្ឌលគិរី)ក្រោយក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ សរុបលទ្ធផល បានឃាត់ខ្លួនជនសង្ស័យ ចំនួន៩នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើ៖ឈើ៣៥៨ដុំ/កំណាត់(មូល១៥១កំណាត់ ,អារជ្រុង២០៧)។+២០.២១.២២./០៦/.២០២១.
_ឈើសរុប២៥២ដុំ/កំណាត់(មូល១៤៧កំណាត់ , អារជ្រុង១០៥ដុំ)។+២៣.០៦.២០២១._ ឈើអារជ្រុង ៧៥ដុំ ។
+២៤.០៦.២០២១._ឈើអារជ្រុង១៤ដុំ+២៥.០៦.២០២១.
_ឈើ១៦ដុំ/កំណាត់(មូល៣កំណាត់ , អារជ្រុង១៣ដុំ)។
+២៦.០៦.២០២១._ឈើមូល ១កំណាត់_ ត្រាទ័រ ០៣គ្រឿង
_ ម៉ូតូ ០៣គ្រឿង_ រណារយន្ត ០១គ្រឿង_ គល់ឈើ ៣២៧គល់ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។

