ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនីអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខក្រុម ការងារយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-19ដុសទី១..!!

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពអញ្ជើញចុះពិនិត្យនិងជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមការងារយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-19 ដុសទី១ ជូនដល់បងប្អូនប្រជាពលរដ្នដែលរស់នៅស្រុកសំរោងទងក្រុងច្បាមននិងឃុំក្រាំងចេកស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។

នៅក្នុងដំណើរចុះពិនិត្យ និងសួរសុខទុក្ខក្រុមការងារចាក់វ៉ាក់សាំងនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោផ្តល់ជូនក្រុមគ្រូពេទ្យយោធាចំនួន៣ អង្គភាពរួមមាន៖ ឧបករណ៍ការពាររន្ទះអំឡុងពេលភ្លៀង ម៉ាស់ ថ្នាំពេទ្យ មី ទឹកសុទ្ធ ទឹកក្រូច ត្រីខ និងសម្ភារៈផ្សេងៗ មួយចំនួនទៀត ។FB_IMG_1624964563224 FB_IMG_1624964560242 FB_IMG_1624964589525 FB_IMG_1624964583964 FB_IMG_1624964598744 FB_IMG_1624964603370 FB_IMG_1624964606695

You might like