ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈកម្មវិធីZoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក លោកស្រី ឧត្ដមសេនីយ៍ត្រី វរសេនីយ៍ឯកជាស្នងការរងពាក់ព័ន្ធ រួមមាន៖
– ស្នងការរង ទទួលផែនការងារសេនាធិការ
– ស្នងការរង ទទួលផែនការងារសន្តិសុខ
– ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់
– ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
– ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
– ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន
– ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងការងារយេនឌ័ផងដែរ៕

