លោកហែម ដារិទ្ធប្រធានកិត្តិយសអនុសាខាបានចុះសាកសួរសុខទុក្ខ​និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រី.!!

ភ្នំពេញ÷នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី​ ០១ ខែ​ កក្កដា ឆ្នាំ​ ២០២១នេះ​ នៅក្នុងបរិវេណវត្តពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង៤១គ្រួសារ ជនពិការ៥គ្រួសារ កុមារកំព្រា១គ្រួសារ សរុបចំនួន៤៧គ្រួសារ មកពីភូមិចំនួន៨ ក្នុងសង្កាត់កាកាបទី១ ។

នាឱកាសនោះ​ លោកប្រធានកិត្តិយអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។

received_132049099033076 received_153802170043478 received_175704121115080 received_532391074557388 received_4742004549148431 received_1090847941442812 received_510782766704223 received_191453022913015ជាមួយគ្នានេះ លោកក៏សូមឲ្យបងប្អូនខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យគឺ​ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាមទឹកត្រី១យួរ ត្រីខ១យួរមី១កេសនិងថវិកាចំនួន៣ម៉ឺនរៀល ៕

You might like