ឯកឧត្ដមសួស គង់រដ្ឋលេខា ធិការប្រចាំការបានចូលរួមប្រជុំរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងអភិវឌ្ឍន៍ជនបទ.!!

នៅរសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ នេះ វេលាម៉ោង ៣ រសៀល ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម​បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋាន ជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង សម្របសម្រួលគម្រោងសាងសង់ ស្ដារ ជួសជុល និងកម្មវិធីថែទាំផ្លូវថ្នល់ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទផង បានចូលរួមប្រជុំតាមប្រព័ន្ធ Zoom ក្នុងនាមជាសហប្រធានគណ:កម្មការ ជាមួយ ឯកឧត្តមសហប្រធាន ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាច្រើនរូបទៀត ដើម្បីពិភាក្សាលើរបៀបវារៈ ដូចខាងក្រោមនេះ ៖

១- ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ ២០២១ ជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) និងជំពូក ៦១ (ការជួសជុល និងថែទាំ) ទាំងផ្នែករូបវ័ន្ត និងទាំងផ្នែកថវិកា
២- ការរៀបចំផែនការគម្រោងឆ្នាំ ២០២២
៣- ផ្សេងៗ។

កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅ លើលទ្ធផលការងារល្អប្រសើរ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងញាំញីដោយជំងឺកូវីដ-19 និងបាន ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសយោគយល់គ្នាហើយបានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង៥ និង៣០នាទីល្ងាច៕FB_IMG_1625153558528 FB_IMG_1625153603293 FB_IMG_1625153622889 FB_IMG_1625153596543 FB_IMG_1625153580720 FB_IMG_1625153578205

You might like