កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទលួច…

(បន្ទាយមានជ័យ):​ថ្ងៃសៅរ៍​ ទី០៣​ ខែកក្កដា​ ឆ្នាំ២០២១​នេះវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ​ ចេង​ ស្រីមាន​ ភេទស្រី​ អាយុ២៣ឆ្នាំ​ រស់នៅភូមិ-សង្កាត់​ និងក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ស្ដីពីករណីបាត់ម៉ូតូកាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២១​ រួចមក​ លោកបានចាត់តាំងកម្លាំងចុះដល់កន្លែងកេីតហតុហេីយធ្វេីការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន​ ​ដល់ថ្ងៃទី០២​ ខែ​ ឆ្នាំដដែលទេីបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ​ ប្រាក់​ រដ្ឋា​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ នៅចំណុចបន្ទប់ជួល​ ស្ថិតក្នុងភូមិ-សង្កាត់​និងក្រុងប៉ោយប៉ែត​ព្រមទាំងដកហូម៉ូតូ០១គ្រឿងម៉ាកហុងដាហ៊្សូ័រអុិច​ពណ៌ស្វាយ​ លាយស​ ពាក់ស្លាកលេខបន្ទាយមានជ័យ​1Q-8323 ដែលជាម៉ូតូរបស់ជនរងគ្រោះ​ហេីយញ្ជូនមកមូលដ្ឋានកងរាជអាវុធហ្ថក្រុងដេីម្បីសួរនាំ។

លោកវរសេនីយ៍ត្រី​នួន​ នីណារ៉ូ​ បានឱ្យដឹងទៀតថា​ ក្រោយពីសួរនាំរួច​ ជនស្ស័យបានឆ្លេីយសារភាពថា​ រូបគេពិតជាបានលួចយកម៉ូតូដូចមានភិនភាគខាងលេីពិតប្រាកដមែន​ ដោយសារខ្លួនឃេីញម៉ូតូនោះចតទុកចោលនៅមុខផ្ទះជនរងគ្រោះក្បែរបន្ទប់ជួលរបស់ខ្លួន​ជារៀងរាល់យប់ ទេីបខ្លួនឆ្លៀតឱកាសលួចយកមករក្សាទុកក្នុងបន្ទប់របស់ខ្លួន​ ស្រាប់តែស្អែកឡេីងត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលេីពាក្យបណ្ដឹងរបស់ជនរងគ្រោះ​និងតាមការស្ដាប់ចម្លេីយរបស់ជនសង្ស័យ​ និងមានវត្ថុតាងផងនោះ​ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាអវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ​ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ ។FB_IMG_1625300418366 FB_IMG_1625300421561

You might like