ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេនអញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩..!!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖
1. ការចាត់ចែងជម្រុញការអនុវត្តយុទ្ធសាស្រ្តទាំង៦ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩។
2. អំពីសេចក្តីព្រាងគោលនយោបាយ ស្តីពីតេស្តរហ័សរកអង់ទីហ្សែន។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

You might like