ឯកឧត្តមប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតនិយមនិងដឹកនាំកិច្ចប្រជុំតាមប្រពន្ធ័Online..!!

នារសៀលថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតនិយម និងលោកស្រី Lee Hye Kyun នាយក ធនាគារ Korea-Eximbank/ EDCF ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំតាមប្រពន្ធ័ Online លើបេសកកម្មតាមដាន និងត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តន៏គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងងខេត្តបាត់ដំបង ដែលមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយករង និងមន្ត្រីK-Eximbank មន្ត្រីអនុវត្តន៏គម្រោងក្រោមឱវាទក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសកូរ៉េ Yooshin និង ក្រុមហ៊ុនសាងសង់កូរ៉េ Shidongha JV New Millenium លើ២ចំនុចធំៗរួមមាន ៖

១- វឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ រូបវន្តរបស់គម្រោង រួមមាន សំណង់មេស្ទាក់ទឹក ស្ទឹងសង្កែ (ទំនប់សាលាតាអន) ប្រពន្ធ័ប្រឡាយមេបេតុងចំនួន៤ ខ្សែនិងសំណង់សិល្បៈការជាច្រើនកន្លែង អាចដំណើរសាងសង់ចប់តាមការគ្រោងទុកដែរឫទេ បើគឹតត្រឹមចុងខែ មិថុនាកន្លទៅនេះគម្រោងទើបតែអនុវត្តនបាន៨៩% ប៉ុណ្ណោះ
២- បញ្ហាប្រឈមរួមមានទឹកជំនន់ទឹកស្ទឹងសង្កែ និងបញ្ហ កូវីដ ។ ល។

ដែលជាឧបស័ក្ករាំងស្ទះដល់ដំណើរការសាងសង់ជាលទ្ធផលអង្គប្រជុំបានទទួលស្គាល់បញ្ហាប្រឈមខាងលើពិតជាឧបស័ក្ក ចំបងដែលប៉ពាល់ដល់ការសាងសង់ និងការនាំចូលសម្ភារៈសាងសង់ពិតប្រាកដ ប៉ុន្តែទាំងអស់គ្នាបានជម្រុញដល់ក្រុមហ៊ុនសាងសង់ត្រូវពុះពារការលំបាកដើម្បីបញ្ចប់ការសាងសង់តាមផែនការគ្រោងទុកនាចុងខែកញ្ញាខាងមុខនេះ ។ បេសកកម្មបានបញ្ចប់ទៅដោយរលូន ប្រកបដោយបរិយាកាសរីករាយ និងយោគយល់គ្នា៕FB_IMG_1625703159699 FB_IMG_1625703162544 FB_IMG_1625703174516 FB_IMG_1625703166022

You might like