ឈ្មួញឈេីជេីងខ្លាំងឈ្មោះ ភា នឹង ឈ្មោះ នីម នៅខេត្តកំពង់ស្ពឺ ចូលកាប់ឈើខេត្តកំពង់ឆ្នាំងត្រូវជាប់អន្ទាក់អាវុធហត្ថខេត្តកំពង់ឆ្នាំង.!

មន្ត្រីអាវុធហត្ថខេត្ត និង មន្ត្រីអាវុធហត្ថស្រុក សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុសចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើយ៉ាង អនាធិបតេយ្យ ដែលកន្លងមកមិនមានអ្នកហ៊ានបង្រ្កាបឡើយ ពីព្រោះថា÷ មេឈ្មួញរកស៊ីឈើទាំងពីរនាក់នោះ ពូកែខាងគំរាមគេថា បើហ៊ានចាប់ឈើអាញ់ ថ្ងៃក្រោយពួកឯងពិតជាមិនរួចខ្លួនទេ មិនតែប៉ុណ្ណោះ ឈ្មួញរកស៊ីឈើនេះ ក៏បាននិយាយថាខ្លួនក៏ជាអ្នកធ្វើការដែរ ប៉ុន្តែការងារអ្វីនោះមិនបានបញ្ជាក់ច្បាស់ទេ ។

មេឈ្មួញរកស៊ីឈើទាំង ០២នាក់នោះដែលគេស្គាល់ឈ្មោះថា, ទី១-ឈ្មោះ នីម , ទី២-ឈ្មោះ ភាជាក់ស្ដែង នៅ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះមន្ត្រីអាវុធហត្ថខេត្ត និង មន្ត្រីអាវុធហត្ថស្រុក ដឹកនាំដោយលោក គាំ សុគុណ ចុះស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើស្រស់ប្រភេទមូល ចំនួន ០៤គោយន្តកន្ត្រៃ ស្មើ១៦ដុំ របស់មេឈ្មួញ(ឈ្មោះ ភា) នៅចំណុចផ្លូវស្រែចិន ពេលកំពុងអនុវត្តការងារ មេឈ្មួញឈ្មោះ ភា និយាយអួតក្អេងក្អាងថា ខ្លួនក៏អ្នកធ្វើការដែរ ប៉ុន្តែមិនបានបញ្ជាក់ថា ជាការងារអ្វីនោះឡើយ ថែមទាំង និយាយគំរាមមកលើកម្លាំងអាវុធហត្ថថា បើហ៊ានចាប់អាញ់ ថ្ងៃក្រោយពិតជាមិនរួចខ្លួនទេ មិនតែប៉ុណ្ណោះ មេឈ្មួញឈើ (ឈ្មោះភា )រូបនេះ បានបញ្ជាកូនចៅរបស់ខ្លួនឲ្យស្រាយខ្សែទំលាក់ឈើហើយបើកគោយន្តកន្ត្រៃរត់គេច ពេលនោះកម្លាំងអាវុធហត្ថយើងចាប់បានតែមួយប៉ុណ្ណោះដោយសារខ្វះខាតកម្លាំង ។

នៅថ្ងៃដដែលនេះ កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក និង ជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុស សហការគ្នាចុះចាប់គោយន្តកន្ត្រៃដឹកឈើរបស់មេឈ្មួញ (ឈ្មោះ នីម) ចំនួនពីរទៀត នៅចំណុច ភូមិក្បាលទឹក ឃុំក្បាលទឹក ប៉ុន្តែចាប់បានតែមួយប៉ុណ្ណោះ ដោយសារមួយទៀតដឹងខ្លួនទាន់ស្រាយខ្សែទម្លាក់រត់គេច ។

គោយន្តកន្ត្រៃដែលចាប់បានសរុបចំនួន២គ្រឿងឈើ ចំនួន០៩ដុំ ត្រូវបានបញ្ជូន មកផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុសរៀបចំឯកសារចាត់ការតាមផ្លូវច្បាប់។

បើតាមប្រភពបានឲ្យដឹងថា ក្រុមឈ្មួញដែលចុះកាប់ឈើនៅតំបន់ជើងភ្នំឱរ៉ាល់ ដែលជាតំបន់ដែនជម្រកសត្វព្រៃ គ្រប់គ្រងដោយបរិស្ថានភ្នំឱរ៉ាល់ មានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ ជាប់ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ប្រភពខ្លះទៀតបានឲ្យដឹងថា មន្ត្រីបរិស្ថានដែលឈរជើងនៅតំបន់ជើងភ្នំអារាល់ នោះច្រើនដែរក៏ប៉ុន្តែហេតុអ្វី?? បណ្ដែតបណ្ដោយអោយក្រុមឈ្មួញទាំងអស់នេះ មានការដឹកជញ្ជូនបានយ៉ាងរលូនកន្លងមក។

ដោយសំណាងអាក្រក់របស់ក្រុមឈ្មួញដែលមន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវស៊ើបអង្កេតតាមដាននិងទទួលបទបញ្ជាពី ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបាន។

ក្រោយពីកម្លាំងអាវុធហត្ថបានប្រគល់វត្ថុតាងគោយន្តកន្ត្រៃ និង ឈើទៅអោយជំនាញផ្នែករដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុស រួចចាំមើល តើជំនាញរដ្ឋបាលព្រៃឈើរមាសកោះហៅឈ្មោះ ភា និង ឈ្មោះ នីម ដែលមានអាស័យដ្ឋានរស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នោះដើម្បីកសាងបន្ថែមទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់បានដែរឬទេ???

ហើយចាំមើលតើមានមន្ត្រីស្ថាប័នណាខ្លះ??ដែលពាក់ព័ន្ធ និងមានការទទួលសំណូក ក្នុងការកាប់ ដឹកជញ្ជូនឈើ ពីដែនជម្រកសត្វព្រៃជើងភ្នំឱរ៉ាល់ ពីឈ្មួញជើងខ្លាំង០២រូបនេះ??

មហាជនជាទូទៅសូមសរសើរដល់ លោក គាំ សុគុណ មន្ត្រីអាវុធហត្ថខេត្ត និងមន្ត្រីអាវុធហត្ថស្រុក ដែលហ៊ានបង្រ្កាបមេឈ្មួញរកស៊ីឈើដុះស្លែពីរនាក់នេះ (ភា- នីម) ដែលកន្លងមកមិនមានអ្នកហ៊ានបង្រ្កាបឡើយ។FB_IMG_1625724772099 FB_IMG_1625724774833 FB_IMG_1625724777881 FB_IMG_1625724786057 FB_IMG_1625724789286

You might like