យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេនជូនព្រះសង្ឃ ប្រជាពលរដ្ឋកម្មករកម្មការិនីក្រុងស្វាយរៀង..!!

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១

រដ្ឋបាលក្រុងស្វាយរៀង បានរៀបចំពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ប្រគេនជូនព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្វាយរៀង។

ក្នុងពីធីបើកយុទ្ធការនេះដែរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ផ្តាំផ្តើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនកម្មករ កម្មការិនី សូមបង្កើនការអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង សូមមកទទួលសេវាចាក់វ៉ាក់សំាងបង្ការឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០៨/០៧/២០២១តទៅ តាមពេលវេលា និងទីកន្លែងដែលរដ្ឋបាលក្រុងស្វាយរៀងបានបែងចែកជូន ហើយយុទ្ធនាការនេះនឹងបន្តទៅបណ្តាស្រុកដទៃទៀតក្នុងខេត្តស្វាយរៀង ក្នុងទិសដៅចាក់វ៉ាក់សាំងបង្ការប្រគេនជូនព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានគ្រប់គ្នាដើម្បីកាត់ផ្តាច់ឫសគល់ការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។FB_IMG_1625727882778 FB_IMG_1625727870779 FB_IMG_1625727890437 FB_IMG_1625727896917 FB_IMG_1625727842997 FB_IMG_1625727933336 FB_IMG_1625727924166

You might like