កំពង់ឆ្នាំងៈនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្ត អភិបាលស្រុកទឹកផុស អាជ្ញាធរដែនដី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក សូត្រ សង់ បានបញ្ជាក់អោយដឹងថាៈគ្រួសាររងគ្រោះដែលអគ្គីភ័យឆេះផ្ទះទាំងស្រុងប្តីឈ្មោះឈ្មោះ ប៉ែន សារឿន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុំ សៀប អាយុ ៥៣ឆ្នាំ សមាជិកក្នុងបន្ទុក ១០ នាក់ ។ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៦.០៧.២០២១ វេលាម៉ោង ១៧.៣០នាទីនៅចំណុចអូអាសី ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីសឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលកន្លងមកសម្តេចនិងឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនោយោបាយឡើយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិក៏ផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលកើតអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ក្នុងគ្រួសារនិងសហគមន៍យើង។
អំណោយឯកឧត្តបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះជូនដល់គ្រួសាររងគ្រោះរួមមាន អង្ករ៤បេ ទឹកសុទ្ធ០៤ កេស ទឹកត្រី ០២យួរទឹកសុីអុីវ០២ យួរ មី និងថវិកាចំនួន ១លានរៀល ។

