បន្ទាយមានជ័យ ៖ដោយអនុវត្តបទបញ្ជាពីលោកវរៈសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៩១១ យ៉ាងម៉ឺងម៉ាត់និងមានការឯកភាពពីលោកមេបញ្ជាការរងទទួលព្រំដែននៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១វេលាម៉ោង០៦:០០នាទី កម្លាំងប៉ុស្តិ៍ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសិលាខ្មែរនៃវរសេនាតូចលេខ៩១១ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់និងកម្លាំងយោធា បានធ្វើការឃាត់ជនជាតិវៀតណាមចំនួន០៣នាក់ស្រីចំនួន០២នាក់នឹងម៉ូតូឌុបចំនួន០២នាក់និងវត្ថុតាង ជាមធ្យោបាយម៉ូតូចំនួន០២
គ្រឿងនៅចំណុចគោលដៅត្រួតពិនិត្យមុខប៉ុស្តិ៍សិលាខ្មែរស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជានស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
គោលបំណងលួចឆ្លងដែនដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជា ទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងបន្តដំណើរទៅប្រទេសវៀតណាម។
ក្រោយពីសួនាំរួចរាល់ និងដោយទទួលបានបទបញ្ជាពីលោកវរ:សេនីយ៍ឯកសូ ចាន់ណារីមេបញ្ជាការវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៩១១ កម្លាំងយើងបានធ្វើការប្រគល់ជូនកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីសា្រវជ្រាវសួរនាំបន្ត៕

