ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជើញចុះសាកសួរសុខទុក្ខនិង នាំអំណោយជូនប្រជាពលរដ្ឋដែលកំពុងរាំងខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជើញចុះសាកសួរសុខទុក្ខនិង នាំអំណោយជូនប្រជាពលរដ្ឋដែលកំពុងរាំងខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និង អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពល
រដ្ឋ៩៣គ្រួសារដែលកំពុងរាំងខ្ទប់មិនឱ្យចេញចូលនៅតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍ក្នុងាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានថ្លែងថាៈ ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់អាជ្ញាធរខេត្ត និង រាជរដ្ឋាភិបាល ដើម្បីសម្រួលការលំបាកអាជ្ញាធរខេត្តបាននាំយកអំណោយ សម្រាប់បងប្អូនដែលកំពុងតែជាប់ ធ្វើចិត្តាឡីស័ក នៅតាមផ្ទះ ក្នុងតំបន់ ហាមឃាត់ក្នុងសង្កាត់ផ្សារឆ្នាំងនេះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បាន មានប្រសាសន៍បន្តថាៈការបិទខ្ទប់បែបនេះ គឺជាវិធានការដ៏ចាំបាច់របស់អាជ្ញាធរខេត្ត
និង ជំនាញមន្ទីរសុខាភិបាល ដែលបានអនុវត្តទៅតាមការណែនាំរបស់ក្រសួង និង រាជ រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លង រីករាល ដាលនៃជំងឺកូវីដ19 ដូចនេះសូមបងប្អូននៅតាមលំនៅដ្ឋានបន្តភាពអត់ធ្មត់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ។

អំណោយដែលបានចែកជូននៅពេលនោះ មានៈអង្ករ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាផងដែរ គឺសម្រាប់ប្រជាពលរដ្ឋខ្វះខាតខ្លាំង ចំណែកខ្លះទៀត នៅមានលទ្ឋភាព ត្រូវរង់ចាំវគ្គក្រោយ ។

ដោយឡែក កម្លាំងការពារការបិទខ្ទប់ មាន៣ក្រុម គឺក្រុមនគរបាលក្រុង ក្រុមរដ្ឋបាលសាលាក្រុង និងក្រុមស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ដោយក្នុងមួយក្រុមៗ ទទួលបានថវិកា ៤០ ម៉ឺនរៀលផងដែរ៕FB_IMG_1625901705724 FB_IMG_1625901710668 FB_IMG_1625901713781 FB_IMG_1625901716362 FB_IMG_1625901728045

You might like