នៅថ្ងៃទី11ខែកក្កដាឆ្នាំ2021នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំលោក-លោកស្រីក្រុមការងារ និងសហការីចុះត្រួតពិនិត្យការយកសំណាក(តេស្តរកមេរោគកូវីត)ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកចំនួន 4 , វរៈសេនាតូច 807- 815 – 891និង 911។
ក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យចុះយកសំណាកនេះ ក្នុងចំណោមមន្ត្រីនគរបាលចំនួន 214 នាក់ បានរកឃើញចំនួន 2 នាក់(វិជ្ជមាន) កូវីដ១៩ គឺ វរៈ 891ចំនួន 01 នាក់ និងម្នាក់ទៀតមកពី វរៈ 911 ក្នុងនោះ លោក ឧត្តមសេនីយ៍ទោ ស្នងការបានឧបត្ថម្ភ ថវិកាចំនួន៦០០.០០០រៀល ជាការលើកទឹកចិត្ត ដល់កងកម្លាំង ក្នុងម្នាក់ៗទទួលបានថវិកា ៣០០.០០០រៀល (សាមសិបមុឺនរៀល) ហើយ បច្ចុប្បន្នអ្នកមានវិជ្ជមាន(កូវីត) ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅធ្វើការព្យាបាលតាមបច្ចេកទេសសុខាភិបាល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់កម្លាំងនគរបាលដែលនៅការពារតាមព្រំដែន ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព បន្តអនុវត្តគោលការណ៍ ៣កុំ ៣កាពារ ឲ្យបានម៉ឹងម៉ាត់ ។
ចំពោះមន្ត្រីនគរបាលទាំងឡាយណាដែលបានប៉ះពាល់ផ្ទាល់ ឬ ប្រយោលជាមួយអ្នកដែលមានវិជ្ជាមានកូវីដ19 សូមប្រញាប់ទៅធ្វើតេស្តយកសំណាករកមេរោគ និងរស់នៅដាច់ដោយឡែកពីគេរយៈពេល 14 ថ្ងៃ ជៀសវាងមានការរីករាតត្បាតជម្ងឺកូវីតកាន់តែច្រើនឡើង៕

