ថ្នាក់ដឹកនាំកងម្លាំងទាំងបីប្រភេទចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមមណ្ឌលក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី12ខែកក្កដាឆ្នាំ 2021 លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ ទី៥អមដំណើរដោយលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន
ជ័យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមមណ្ឌលក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះត្រូវបានរដ្ឋបាលខេត្តបង្កើតមានចំនួន៤ មណ្ឌលស្មើនិង៨ទីតាំងមានប្រជាពលរដ្ឋជាង៥០០០០ នាក់ បានមកទទួលការចាក់វ៉ាក់សាំងកូវីត។ ដែលមានមណ្ឌលទី១សម្រាប់ពលរដ្ឋ
រស់នៅសង្កាត់ទឹកថ្លាត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលា បឋម សិក្សាគាប និងទីតាំងតំបន់ប្រតិបត្តិការសឹករងខេត្ត (យោធាខេត្ត) ។
មណ្ឌលទី២ក្នុងសង្កាត់អូរអំបិលក្រៅពីនោះនៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាន និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត។

មណ្ឌលទី៣សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិផលស្ថិតនៅភូមិ៤និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាលជា ស៊ីម នាវត្តស្វាយចាស់ស្ថិតនៅភូមិ១។ និងមណ្ឌលទី៤សង្កាត់កំពង់ស្វាយនៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភីភូមិសូភីនិងនៅសាលាបឋមសិក្សាប៉ោយសូភីស្ថិតនៅភូមិ២ ។

ប្រសាសន៍របស់ថ្នាក់នាំក៏ដូចអាជ្ញាធរខេត្តនិងជំនាញមន្ទីរសុខាភិបាលដែលបានអនុវត្តទៅតាមការណែនាំរបស់ក្រសួងនិងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លង រីករាលដាលនៃជំងឺកូវីដ19 ដូចនេះសូមបងប្អូននៅតាមលំនៅដ្ឋានបន្តភាពអត់ធ្មត់ និងចូលរួមទប់ស្កាត់ទាំង
អស់គ្នា ។FB_IMG_1626092443651 FB_IMG_1626092458649 FB_IMG_1626092455984 FB_IMG_1626092451547 FB_IMG_1626092435407 FB_IMG_1626092438684

You might like