នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១អនុសាខាកាកបាទក្រហមសកម្ពុជាស្រុកល្វាឯម ដឹកនាំដោយលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមមួយលោកស្រី រ៉ែន កន្និកា អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងលោកលោកស្រីសមាជិកសមាជិកាអនុសខា អាជ្ញាធរ ឃុំ ភូមិ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ និងគ្រួសារក្រីក្រ ចំនួន០១ គ្រួសារ ក្នុងឃុំពាមឧកញ៉ាអុង អំណោយរួមមាន អង្ករ២៥គីឡូក្រាម ឃីតចំនួន១កញ្ចប់ មី ១កេស ទឹកត្រី ១យួរ និងឧបត្ថម្ភថវិកាសម្រាប់គ្រួសារអតីតយុទ្ធជន ចំនួន២០០.០០០៛សម្រាប់ថវិកាគ្រួសារក្រីក្រចំនួន៣០០.០០០៛ ។
ក្នុងឱកាសនោះផងដែរ លោក កន សុខកាយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានមានប្រសាសន៍សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែរក្សាសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៣កុំនិង៣ការពារ។

